Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រកាសបទឈប់បា.ញ់ អ៊ុយក្រែន រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ

BY Nisaiy KP April 20, 2025
លោក ពូទីន ប្រកាសបទឈប់បា.ញ់ អ៊ុយក្រែន រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter» ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថាការប្រយុទ្ធនឹងផ្អាករហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។

តាមសារព័ត៌មាន RT រុស្ស៉ី នឹងបញ្ឈប់ការវាយប្រហារទាំងអស់នៅអ៊ុយក្រែន ហេីយសន្មត់ថាភាគីអ៊ុយក្រែននឹងធ្វើតាមការប្រកាសនេះដូចគ្នា។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោក ពូទីន ថាកំពុងលេងសេីចនឹងអាយុជីវិតមនុស្ស ខណៈការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានលាន់ឮទូទាំងប្រទេសក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ។

លោក ពូទីន ថា បទឈប់បាញ់បុណ្យ Easter ចាប់ផ្តើមល្ងាចថ្ងៃសៅរ៍នេះ​ (ម៉ោងក្នុងតំបន់)។ ទោះជាយ៉ាងណានៅវេលាម៉ោង ៥ និង ១៥នាទីល្ងាចថ្ងៃដដែល លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះដ្រូនរបស់រុស្ស៉ី ត្រូវបានរកឃើញហោះលើដែនអាកាសរបស់អ៊ុយក្រែន​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: