Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារគ្រុនក្ដៅ

BY Liny Chan April 25, 2025
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារគ្រុនក្ដៅ

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bangkok Post។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផងដែរ ឬក៏ត្រូវដឹកនាំដោយ មន្ត្រីជាន់ខ្ពស់ណាម្នាក់។

តាមគ្រោងទុក លោកស្រី Paetongtarn មានគម្រោងជួបលោក Chris Feng ជាប្រធានក្រុមហ៊ុន e-commerce មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ព្រមទាំងគណៈកម្មាធិការគោលនយោបាយប៉ូលិស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: