ព័ត៌មានអន្តរជាតិ May 14, 2025

ថៃបិទបញ្ចប់ប្រតិបត្តិការរុករក នៅកន្លែងដួលរលំអគារក្នុងទីក្រុងបាងកក អំឡុងគ្រោះរញ្ជួយដីកាលពីខែមីនា

Liny Chan

(បាងកក)៖ កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា អភិបាលទីក្រុងបាងកកនៃប្រទេសថៃ បានប្រកាសអំពីការបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងដួលរលំអគារខ្ពស់១ខ្នង ដែលស្ថិតក្រោមដំណើរការសាងសង់ កាលពីអំឡុងគ្រោះរញ្ជួយដីថ្ងៃទី២៨ ខែមីនា ហើយបានសម្លាប់ពលករសំណង់សរុបជិត១០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អគារកម្ពស់៣០ជាន់ខាងលើ ដែលមានគោលដៅបម្រើជាការិយាល័យសវនកម្មជាតិ (SAO) គឺជាអគារតែមួយគត់នៅរាជធានីរបស់ថៃ ដែលបានបាក់ស្រុត ដោយសាររំញ័រកើតចេញមកពី គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំ​ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅចម្ងាយប្រហែលជាង១០០០គីឡូម៉ែត្រឯណោះ។

គួរបញ្ជាក់ថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ ដើម្បីកំណត់មូលហេតុថា តើហេតុអ្វីបានជាអគារនោះដួលរលំងាយៗបែបនេះ ខណៈអគារខ្ពស់ដែលស្ថិតក្រោមការសាងសង់ដទៃទៀត ក្នុងក្រុងបាងកក នៅឈររឹងមាំដដែល។ ក្រោយប្រតិបត្តិការរុករករយៈពេល​៦សប្តាហ៍ អាជ្ញាធរថៃយកបានសាកសពពលករចំនួន៨៩នាក់ ខណៈ៧នាក់ទៀត នៅបាត់ខ្លួន។ នៅមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីនោះ បានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង៣៧០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News