Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Amazon នឹងបញ្ឈប់បុគ្គលិកជាច្រើននាក់ទៀតនៅក្នុងផ្នែកឧបករណ៍ និងសេវាកម្ម

BY Liny Chan May 15, 2025
Amazon នឹងបញ្ឈប់បុគ្គលិកជាច្រើននាក់ទៀតនៅក្នុងផ្នែកឧបករណ៍ និងសេវាកម្ម

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០០នាក់បន្ថែមទៀតនៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងផ្នែកឧបករណ៍ និង អង្គភាពសេវាកម្មរបស់ខ្លួន ដែលគ្រប់គ្រងផលិតផលដូចជា Kindle, Echo speaker, Alexa voice assistant និង Zoox self-driving car ដែលជាផ្នែកមួយនៃការត្រួតពិនិត្យអាជីវកម្មជាប្រចាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យ Amazon មួយរូបបាននិយាយថា «ការបញ្ឈប់បុគ្គលិកនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ យើងធ្វើបែបនេះដើម្បីឱ្យក្រុម និងកម្មវិធីរបស់យើងដំណើរការកាន់តែមានប្រសិទ្ធភាព ហើយយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការលុបបំបាត់តួនាទីមួយចំនួន»។ យ៉ាងណាមិញ ជុំវិញការកាត់បន្ថយការងារនេះធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការងារតិចជាងមុននៅក្នុងផ្នែក​ដែល​ទាក់​ទង​រួម​ទាំង Alexa និង​ផ្នែក​ផ្សេង​ទៀត​ដូច​ជា Wondery podcasts ហាង និងផ្នែកទំនាក់ទំនង។ បើទោះបីជាមានការកាត់បន្ថយទាំងនេះក៏ដោយ Amazon ត្រូវបានគេមើលឃើញថានៅតែបន្តជួលបុគ្គលិកបន្ថែមទៀតប្រហែល ៤,០០០នាក់ នៅចន្លោះចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។

គួរជម្រាបថា នាយកប្រតិបត្តិ (CEO) លោក Andy Jassy កំពុងព្យាយាមកាត់បន្ថយអ្វីដែលគាត់បានពិពណ៌នាថាជាការិយាធិបតេយ្យហួសហេតុនៅក្នុងក្រុមហ៊ុន រួមទាំងផែនការកាត់បន្ថយចំនួនអ្នកគ្រប់គ្រងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: