ព័ត៌មានជាតិ July 28, 2025

BREAKING: គិតត្រឹមម៉ោង ២៖៥០នាទី គ្រប់សមរភូមិនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបន្ដបា-ញ់ផ្លោង និងវៃកម្លាំងថ្មើរជើងយ៉ាងខ្លាំង ប៉ុន្ដែកម្ពុជាឈរជើងរឹងមាំបំផុតបា-ញ់តបត, ថ្មដូនកម្លាំងកម្ពុជាបា-ញ់ត្រូវចំគោលដៅទាហានសៀមល្អណាស់

Liny Chan

(ព្រំដែនកម្ពុជា-សៀម)៖ គិតត្រឹមម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៥ ដែលសៀមឈ្លានពានកម្ពុជានេះ គ្រប់សមរភូមិទាំងអស់ទាំងក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបានបន្ដបាញ់ផ្លោង និងវៃកម្លាំងថ្មើរជើងរំលោភចូលដែនអធិបតេយ្យកម្ពុជាមិនបន្ធូរដៃឡើយ និងកាន់ទទឹងទិសគឃ្លើនមិនខ្លាចច្បាប់។

បើតាមសេចក្ដីរាយការណ៍ សម្រាប់នៅសមរភូមិថ្មដូន កម្លាំងទ័ពកម្ពុជាបានបាញ់ ត្រូវចំគោលដៅទាហានសៀមល្អខ្លាំងណាស់។

ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង ពេលការចរចាបទឈប់នៅម៉ាឡេស៊ី ត្រូវធ្វើឡើង តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានសៀមអាចវ៉ៃមកឈរជើងបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News