Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៦ឆ្នាំម្នាក់ នៅខេត្តសៀមរាប

    BY Liny Chan July 29, 2025
    ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៦ឆ្នាំម្នាក់ នៅខេត្តសៀមរាប

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ២៦ឆ្នាំ នៅខេត្តសៀមរាប។

    ករណីវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ទៅលើបុរសម្នាក់នេះ បានរកឃើញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

    អ្នកជំងឺមានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺបំពង់ក ឈឺពោះ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: