អ្នកនាំពាក្យសម្តេចតេជោ៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «សម្តេចតេជោប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី» គឺជាព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានច្រានចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ថា «សម្តេចតេជោ ហ៊ុន សែន ប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី»។

ព័ត៌មានក្លែងក្លាយនេះ ត្រូវបានប្រឌិតដោយជនអនាមិក ដោយកាត់តរូបភាពបន្លំធ្វើជាបណ្តាញព័ត៌មានផ្លូវការ និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីបង្កឱ្យមានការភាន់ច្រឡំជាមួយនឹងខ្លឹមសារបំភ្លៃថា៖ «អបអរសាទរ សម្តេចតេជោ ប្រកាសលក់នាឡិកា ជួយគ្រួសារទាហានពលីនៅ សមរភូមិ ១គ្រួសារទទួលបាន៥០ម៉ឺដុល្លា «អរគុណសន្តិភាព»។
អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានលើកឡើងថា៖ «នេះជាព័ត៌មានក្លែងក្លាយ»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្តេចតេជោ បានសរសេីរចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារទាហានពលីនិងរងរបួស ក្នុងបុព្វហេតុការពារមាតុភូមិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

