ព័ត៌មានជាតិ August 4, 2025

ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ និស្សិតកម្ពុជាចំនួន ៦០១នាក់ ចាកចេញពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ

Liny Chan

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន៦០១នាក់ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សូមជម្រាបថា ក្រសួងអប់រំ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ»

ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន អាហារូបករណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាត់តាំងលោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទ និងតេឡេក្រាម៖ +85512 225 303 ដើម្បីជួយសម្របសម្រួល ជូនដល់និស្សិតកម្ពុជា៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News