Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប ១៥ស្ថាប័ន ចុះពិនិត្យជំរុំជនភៀសសឹក «បន្ទាយអំពិល» នៅខេត្តឧត្តរមានជ័យ

    BY Liny Chan August 6, 2025
    បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប ១៥ស្ថាប័ន ចុះពិនិត្យជំរុំជនភៀសសឹក «បន្ទាយអំពិល» នៅខេត្តឧត្តរមានជ័យ

    (ឧត្តរមានជ័យ)៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។

    ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

    របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១,៧៦៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: