ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៦ឆ្នាំម្នាក់ នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៦ឆ្នាំម្នាក់ នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាម ជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា មួយខែកន្លងមកនេះ នៅក្នុងភូមិកើតហេតុមានមាន់ឈឺ និងងាប់ ជិតមួយពាន់ក្បាល ជាមួយគ្នានោះនៅផ្ទះកុមារក្នុងអំឡុងពេល២០ថ្ងៃនេះ មានមាន់ឈឺនិងងាប់ចំនួន៣០ក្បាល ជាបន្តបន្ទាប់ ហើយម្តាយកុមារបានយកមាន់ងាប់មកធ្វើម្ហូប មុនថ្ងៃដែលកុមារចាប់ផ្តើមឈឺ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖


