Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ការថ្លែងរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចា គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ 

    BY Liny Chan August 6, 2025
    អ្នកនាំពាក្យក្រសួងការបរទេស៖ ការថ្លែងរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចា គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ 

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា ការថ្លែងជាសាធារណៈរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចានេះ គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ។

    អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។

    លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងរបស់ក្រសួងការបរទេសថៃ ដែលថ្លែងជាសាធារណៈថានាំកម្ពុជាទៅរកការចរចាវិញនេះ គឺមានគោលដៅគ្រាន់តែដើម្បីទទួលបាននូវការទុកចិត្តតែប៉ុណ្ណោះ។ ការថ្លែងបែបនេ​ះ មិនមានមូលដ្ឋានអ្វីត្រឹមត្រូវឡើយ ហើយវាជាការមើលរំលងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឲ្យភាពតានតឹងថយចុះ និងការរក្សាសន្តិភាព»

    អ្នកនាំពាក្យក្រសួងការបរទេស ក៏បានបន្ថែមថា ការលើកឡើងថា យោធាថៃប្រើសិទ្ធិការពារខ្លួន មិនឆ្លុះបញ្ចាំងពីការពិត ខណៈការពិតគឺថៃបានឈ្លានពានលើកម្ពុជា ហើយកម្ពុជាគឺជាអ្នកការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ការចោទប្រកាន់ថា កម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ចេញពីការពិត ហើយធ្វើឱ្យសកម្មភាពបង្ករឿងរបស់ខ្លួនមានភាពត្រឹមត្រូវ។

    អ្នកនាំពាក្យក្រសួងការបរទេស ក៏បានអំពាវនាវឱ្យភាគីថៃ ចៀសវាងយកបញ្ហានយោបាយ ទៅប្រើប្រាស់ក្នុងការងារព័ត៌មាន។ កម្ពុជាអះអាងជាថ្មីម្តងទៀត ចំពោះការជូនព័ត៌មានដោយចំហរនិងត្រឹមត្រូវ ហើយស្វាគមន៍ចំពោះភាគីទី៣ និងអ្នកសង្កេតការណ៍អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: