ព័ត៌មានជាតិ
ស្រ្តីខ្មែរ និងប្រជាពលរដ្ឋស្រែកយំ ដោយសារទាហានថៃ បានចូលមករាយលួសបន្លាយកដី និងផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ
BY Liny Chan
August 14, 2025
(បន្ទាយមានជ័យ)៖ ស្ដ្រីខ្មែរវ័យចំណាស់ម្នាក់ និងបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវភាពឈឺចាប់ បន្ទាប់ពីត្រូវបានទាហានថៃ ចូលមករាយលួសបន្លាយយកដី និងផ្ទះរបស់ពួកគាត់ស្រស់ៗ នៅក្នុងទឹកដីកម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

ស្ដ្រីរូបនេះបានបង្ហាញនូវភាពឈឺចាប់ នៅចំពោះមុខអ្នកសារព័ត៌មាន នាអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងតំបន់នោះ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ស្ដ្រីរូបនេះ បានស្រែកយំទាំងទឹកភ្នែកយ៉ាងដូច្នេះថា «សូមជួយខ្ញុំផង ខ្ញុំរស់នៅទីនេះ ជិត៤០ឆ្នាំមកហើយ ខ្ញុំគ្មានកន្លែងរស់នៅទេ»៕
ខាងក្រោមនេះ ជាវីដេអូទាំងស្រុង៖