Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UPDATE: អ្នកលក់ឡេដ៏ល្បីឈ្មោះ Love Riya ត្រូវបាននគរបាលខេត្តកណ្តាល បញ្ជូនទៅតុលាការ ដើម្បីសួរនាំ និងចាត់ការបន្តទៀត

    BY Liny Chan August 15, 2025
    UPDATE: អ្នកលក់ឡេដ៏ល្បីឈ្មោះ Love Riya ត្រូវបាននគរបាលខេត្តកណ្តាល បញ្ជូនទៅតុលាការ ដើម្បីសួរនាំ និងចាត់ការបន្តទៀត

    (កណ្ដាល)៖ អ្នកលក់ឡេដ៏ល្បីឈ្មោះ និងមានងារជាឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ការសួរនាំនៅកន្លែងនគរបាល។

    អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។

    ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

    Share This Post: