Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូបង្រៀនម្នាក់ ដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ស្នាក់នៅខេត្តស្វាយរៀង ទទួលមរណភាព ដោយសារជំងឺ

    BY Liny Chan August 18, 2025
    គ្រូបង្រៀនម្នាក់ ដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ស្នាក់នៅខេត្តស្វាយរៀង ទទួលមរណភាព ដោយសារជំងឺ

    (ស្វាយរៀង)៖ អ្នកគ្រូបង្រៀនម្នាក់ ដែលជាជនភៀសឹកមកពីខេត្តឧត្តរមានជ័យ មកស្នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកខាងប្ដី បានទទួលមរណភាព ដោយសារជំងឺទឹកនោមប្រៃ ទោះបីគ្រួសារបានខិតខំនាំទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួន ក៏មិនអាចជួយសង្គ្រោះបានដែរ។

    បើតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា ជនភៀសសឹកដែលទទួលមរណភាពនេះមានឈ្មោះ ម៉ាន់ ស្រីលឺ ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានភៀសសឹកមករស់នៅស្រុកកំណើតខាងប្តី នៅស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៥។

    អាជ្ញាធរបានបញ្ជាក់ថា អ្នកគ្រូស្លាប់ដោយជំងឺនេះ ជាគ្រូបង្រៀននៃសាលាបឋមសិក្សារនាមធំ ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ។ ប្តីឈ្មោះ ចាន់ ស នៅ ភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បន្សល់ទុកកូនស្រី ១នាក់ អាយុ ៧ខែ។

    បច្ចុប្បន្នសពត្រូវបានតម្កល់ និងបូជានៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុកមាសហែក ខេត្តស្វាយរៀង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: