Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គភាពព័ត៌មានចិន ដែលមានអ្នកតាមដានប្រមាណ ៧០លាននាក់ និងផ្សព្វផ្សាយ ៧ភាសា ប្តេជ្ញាចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក

    BY Liny Chan August 21, 2025
    អង្គភាពព័ត៌មានចិន ដែលមានអ្នកតាមដានប្រមាណ ៧០លាននាក់ និងផ្សព្វផ្សាយ ៧ភាសា ប្តេជ្ញាចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក

    (ភ្នំពេញ)៖ លោក Wu Mo ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times និងជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមពាណិជ្ជកម្មអាស៊ាន-ចិន បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌នៅក្នុងប្រទេសកម្ពុជា បង្ហាញទៅកាន់ប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀត តាមរយៈថ្នាលផ្សព្វផ្សាយព័ត៌មាន (Platform) របស់ខ្លួនដែលមានអ្នកតាមដានប្រមាណជាង ៧០លាននាក់ និងមានការផ្សព្វផ្សាយជា ៧ភាសាផ្សេងគ្នា។

    ការបញ្ជាក់ជំហរបែបនេះរបស់ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times បានធ្វើឡើងនៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ។

    ជាការឆ្លើយតបលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយចំពោះការចូលរួមរបស់ស្ថាប័នសារព័ត៌មាននានា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ពិសេសបង្ហាញពីភាពរីកចម្រើនលើវិស័យទេសចរណ៍សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យទៅកាន់ពិភពលោក បានដឹងបានឃើញកាន់តែច្បាស់បន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: