Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាងក្រុមហ៊ុនអាកាសចរណ៍ពិភលោក លើកសំណើដំឡើងអាយុចូលនិវត្តន៍ សម្រាប់អ្នកបើកយន្តហោះពាណិជ្ជកម្ម

    BY Liny Chan August 28, 2025
    តំណាងក្រុមហ៊ុនអាកាសចរណ៍ពិភលោក លើកសំណើដំឡើងអាយុចូលនិវត្តន៍ សម្រាប់អ្នកបើកយន្តហោះពាណិជ្ជកម្ម

    (SEATTLE, អាមេរិក)៖ តំណាងក្រុមហ៊ុនអាកាសចរណ៍ពិភលោក បានស្នើទីភ្នាក់ងារអាកាសចរណ៍នៃអង្គការសហប្រជាជាតិ (UN) ឱ្យដំឡើងអាយុកំណត់ សម្រាប់អ្នកបើកយន្តហោះពាណិជ្ជកម្មពី ៦៥ឆ្នាំ ដល់៦៧ឆ្នាំ ដោយនិយាយថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោក គឺមានច្រើនជាងចំនួនពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥។

    អង្គការអាកាសចរណ៍ស៉ីវិលអន្តរជាតិ (ICAO) នៃ UN នឹងពិចារណាសំណើនេះ និងដែលត្រូវបានជំទាស់ ដោយសហជីពពីឡុតធំៗរបស់អាមេរិក នៅក្នុងមហាសន្និបាតថ្ងៃទី២៣ ខែកញ្ញា។ ច្បាប់អន្តរជាតិ បានហាមប្រាម ពីឡុតដែលមានអាយុលើសពី ៦៥ឆ្នាំ មិនឱ្យធ្វើការហោះហើរជាអន្តរជាតិ ហើយប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក ក៏អនុវត្តច្បាប់ដូចគ្នានេះ នៅក្នុងស្រុកផងដែរ។

    សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣៥០ បានលើកឡើងថា ការបង្កើនអាយុកំណត់ថែម ២ឆ្នាំទៀត គឺជាជំហានប្រុងប្រយ័ត្ន ប៉ុន្តែសមហេតុផល។ យ៉ាងនេះក្តី សហជីពពីឡុតធំៗ នៅសហរដ្ឋអាមេរិក បានប្រឆាំងនឹងអាយុចូលនិវត្តន៍ដែលខ្ពស់ជាងមុន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: