ការដាច់ខ្សែកាបក្រោមសមុទ្រក្រហម រំខានដល់ប្រព័ន្ធអ៉ីនធឺណេត ទូទាំងអាស៉ី និងមជ្ឈិមបូព៌ា
(Reuters)៖ ក្រុមត្រួតពិនិត្យអ៉ីនធឺណេត Netblocks បានរាយការណ៍ថា បណ្តាញអ៉ីនធឺណេតនៅក្នុងប្រទេសជាច្រើន រួមទាំងឥណ្ឌា និងប៉ាគីស្ថាន ត្រូវរងផលប៉ះពាល់ ដោយសារតែការដាច់ខ្សែកាបក្រោមបាតសមុទ្រ នៅក្នុងសមុទ្រក្រហម (Red Sea)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ ២០២៥។

Netblocks បានឱ្យដឹងទៀតថា ការរំខានតាមអ៉ីនធឺណិត ក៏ត្រូវបានគេសង្កេតឃើញផងដែរ លើបណ្តាញ Etilasat និង Du ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថានរណាជាអ្នកទទួលខុសត្រូវ ប៉ុន្តែ Netblocks កំណត់បានថាមានការខូចខាតប្រព័ន្ធខ្សែកាប នៅជិតទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ុន Microsoft កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសថា កម្មវិធីគ្រប់គ្រងផ្លូវអាកាស Microsoft Azure អាចដើរយឺត ដោយសារតែសរសៃខ្សែកាបជាច្រើន នៅក្រោមសមុទ្រក្រហម បានដាច់។ អ្នកប្រើប្រាស់ អាចជួបប្រទះនូវការរំខានផ្នែកសេវាកម្ម ឆ្លងកាត់តំបន់មជ្ឈិមបូព៌ា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

