Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បង្អែម «ពងក្នុងសំបុក» របស់ចុងភៅពីសៀមរាប ឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួតនៅបារាំង

    BY Liny Chan September 15, 2025
    បង្អែម «ពងក្នុងសំបុក» របស់ចុងភៅពីសៀមរាប ឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួតនៅបារាំង

    (ភ្នំពេញ)៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្ត្រ ដែលជាចុងភៅនៅសណ្ឋាគារក្នុងខេត្តសៀមរាប ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួតនៅពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

    បារាំង បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស

    នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។

    លោក លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានសម្តែងមោទភាព ដែលកម្ពុជា ត្រូវបានជ្រើសតាំងជាប្រទេសកិត្តិយស។

    លោក លុយ ដេវីត បានឱ្យដឹងទៀតថា មេចុងភៅ សៅ សុភ័ក្រ និងសាលាសណ្ឋគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (Paul Dubrule) បានចម្អិនម្ហូបខ្មែរបង្ហាញជូនភ្ញៀវអន្តរជាតិបានស្គាល់ និងភ្លក់រស់ជាតិផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: