ព័ត៌មានជាតិ September 15, 2025

ឃាត់ខ្លួនជនបរទេសម្នាក់​ ពាក់ព័ន្ធនឹងករណីបទឆបោកប្រាក់ទិញលក់ដីជាង២០០ហិកតានៅខេត្តកំពត

Liny Chan

(ភ្នំពេញ)៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នារាត្រី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ខ្ទង់លានដុល្លារទិញលក់ដីជាង២០០ហិចតា នៅខេត្តកំពត។

បើតាមការឱ្យដឹងរបស់សមត្ថកិច្ច គឺជនសង្ស័យរូបនេះ ឈ្មោះ អូវឺមេតផូលឺសចូហានណេសចូសេភឺស ហៅ Paul ដែលត្រូវបានចាប់ខ្លួនពេលមកដល់កម្ពុជា ពាក់ព័ន្ធនឹងបទឆបោកប្រាក់រាប់សិនលានដុល្លារអាមេរិកពីជនរងគ្រោះជុំវិញការទិញលក់ដី២២១ហិចតា នៅខេត្តកំពត ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនបរទេសរូបនេះ បានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ ដែលជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោលគឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ី ជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News