ព័ត៌មានជាតិ September 19, 2025

រដ្ឋបាលរាជធានីភ្នំពេញ ហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ បើកបរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍

Liny Chan

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីពេលនេះតទៅ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការហាមយានយន្ដធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖

ផ្ដល់សិទ្ធិដោយ៖ Fresh News