លោកបណ្ឌិត ឈត ប៊ុនថង៖ ថៃ កំពុងធ្វើសង្រ្គាមចិត្តសាស្រ្តជាមួយកម្ពុជា ផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា
(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញទស្សនវិទ្យា លោកបណ្ឌិត ឈត ប៊ុនថង បានបង្ហាញឲ្យដឹងថា ថៃ កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តចិត្តសាស្រ្ត ដែលផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា ដោយសារតែក្រោយសង្រ្គាម៥ថ្ងៃជាមួយកម្ពុជា ថៃមើលឃើញថា ទឹកចិត្តកងទ័ពកម្ពុជា មានភាពមោះមុតក្លាហានយ៉ាងខ្លាំង ខណៈសាមគ្គីភាពផ្ទៃក្នុងវិញក៏កាន់តែរឹងមាំថែម។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត ការផ្សព្វផ្សាយពីការទិញអាវុធរបស់ថៃ ការបន្តឃុំខ្លួនវីរៈយុទ្ធជនខ្មែរទាំង១៨រូប ការប្រកាសពីការប្រើប្រាស់ច្បាប់របស់ថៃ នៅបន្ទាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែលទាំងអស់នេះទាមទារឲ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាល ត្រូវដឹងថាទាំងអស់នេះសុទ្ធតែជាល្បិចដែលថៃ ប្រើប្រាស់ក្នុងការបំបែកបំបាក់កម្ពុជា តែប៉ុណ្ណោះ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







ផ្ដល់សិទ្ធិដោយ៖ Fresh News
