Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

    BY Liny Chan October 13, 2025
    ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

    (សៀមរាប)៖ ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ ទៅលើចម្លាក់ទេពអប្សរ នៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។

    ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះ នៃជាងចម្លាក់ដ៏ប៉ិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: