Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ចេញអធិបញ្ជាឱ្យប្តឹងឧទ្ធរណ៍ករណីលោក ហ៊ុន ហេង អតីតនគរបាលរាជធានីភ្នំពេញ បើកឡានបុកបណ្ដាលឱ្យបាត់បង់ជីវិត និងរបួស ហើយត្រូវផ្តន្ទាទោស ៣ឆ្នាំ តែអនុវត្តនៅក្នុងពន្ធនាគារតែ១ឆ្នាំ

    BY Liny Chan October 16, 2025
    ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ចេញអធិបញ្ជាឱ្យប្តឹងឧទ្ធរណ៍ករណីលោក ហ៊ុន ហេង អតីតនគរបាលរាជធានីភ្នំពេញ បើកឡានបុកបណ្ដាលឱ្យបាត់បង់ជីវិត និងរបួស ហើយត្រូវផ្តន្ទាទោស ៣ឆ្នាំ តែអនុវត្តនៅក្នុងពន្ធនាគារតែ១ឆ្នាំ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោស ក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀលពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

    ខាងក្រោមនេះជាលិខិតរបស់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: