Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺចំពោះព័ត៌មានតាមបណ្ដាញសង្គម ពាក់ព័ន្ធបុគ្គលអាវុធហត្ថម្នាក់នៅខេត្តរតនគិរី ដែលបា-ញ់បោះសេរី, បុគ្គលនោះត្រូវតុលាការផ្ដន្ទាទោស និងបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

    BY Liny Chan October 23, 2025
    អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺចំពោះព័ត៌មានតាមបណ្ដាញសង្គម ពាក់ព័ន្ធបុគ្គលអាវុធហត្ថម្នាក់នៅខេត្តរតនគិរី ដែលបា-ញ់បោះសេរី, បុគ្គលនោះត្រូវតុលាការផ្ដន្ទាទោស និងបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

    (ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចេញមកបំភ្លឺចំពោះព័ត៌មានដែលបានចែកចាយនៅតាមបណ្ដាញសង្គម ពាក់ព័ន្ធបុគ្គលអាវុធហត្ថម្នាក់ នៅខេត្តរតនគិរី ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់បាញ់បោះសេរី កាលពីអំឡុងឆ្នាំ២០២៤ កន្លងទៅ។

    បុគ្គលរូបនេះ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហាក់ ឈុនហេង ឋានន្តរស័ក្តិនាយចំណង់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តរតនគិរី បានចេញសាលក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ «ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅចំណុចក្លឹមកំសាន្ត ពេជ្របៀតហ៊ោសន៍ ដែលស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

    កងរាជអាវុធហត្ថ ក៏បានធ្វើរបាយការណ៍តាមឋានានុក្រម ស្នើសុំលុបឈ្មោះ ហាក់ ឈុនហេង ចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: