ព័ត៌មានជាតិ October 29, 2025

អង្គភាពដោះមីនស៊ីម៉ាក់របស់កម្ពុជា ឈ្នះពានរង្វាន់ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌

Liny Chan

(លុចសំបួ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២៥ ប្រទេសលុចសំបួ​ (Luxembourg)​ ខណៈនៅកម្ពុជា​ ត្រូវនឹងថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៥​ អង្គភាពស៊ីម៉ាក់កម្ពុជា (CMAC) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ​(JICA) ព្រមទាំងក្រុមហ៊ុន NEC ជប៉ុន​ បានទទួលជ័យលាភី​ ឈ្នះការប្រកួតប្រជែងខាងនវានុវត្តន៍ ឆ្នាំ២០២៥​ ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌​ (Geneva International Centre for Humanitarian Demining (GICHD)។

ពានរង្វាន់នេះ ធ្វើឡើងលើប្រធានបទ «ការបង្កើនភាពត្រឹមត្រូវ ក្នុងការកំណត់វាយតម្លៃ តំបន់ហានិភ័យគ្រាប់យុទ្ធភណ្ឌ» ដែលអង្គភាព CMAC បានផ្តួចផ្តើមបង្កើត និងអនុវត្តន៍ គម្រោងប្រព័ន្ធទិន្នន័យ បញ្ញាសិប្បនិម្មិត សម្រាប់គ្រប់គ្រងតំបន់រងផលប៉ះពាល់ សំណល់យុទ្ធភណ្ឌសង្គ្រាម (AI Database for the Explosive Remnants of War) ដោយទទួល បានគាំទ្រជំនួយហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាល​ និងបានអនុវត្តដោយអង្គភាព CMAC និងផ្តល់ការងារបច្ចេកទេសពីក្រុមហ៊ុន NEC ព្រមទាំង JICA៕ ផ្ដល់សិទ្ធិដោយ៖ Fresh News