អាជ្ញាធរការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត៣១៤C នៅឃុំបាសាក់ ដោយសារជំនន់ទឹកភ្លៀង
(ស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣-៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច ទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។
«ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត ដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរ ប្រកបដោយសុវត្ថិភាព»។ នេះបើតាមសេចក្តីជូនដំណឹង។
អាជ្ញាធរស្នើម្ចាស់រថយន្តដឹកទំនិញធុនធំទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកថែរក្សាផ្លូវ ឱ្យប្រើប្រាស់បានយូរអង្វែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




