ទាហានថៃ ២នាក់ជាន់មីន ក្នុងនោះម្នាក់ដាច់កជើង នៅក្នុងតំបន់ Huai Ta Maria ខេត្ត Si Sa Ket
(បាងកក)៖ ទាហានថៃ២នាក់ បានដើរជាន់មីននៅក្នុងតំបន់ Huai Ta Maria ខេត្ត Si Sa Ket ដោយបណ្ដាលឱ្យទាហានម្នាក់ដាច់កជើង និងម្នាក់រងរបួស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Huai Ta Maria នៃខេត្ត Si Sa Ket ដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ទីបញ្ជាការភូមិភាគ២។ ទាហានទាំង ២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើតាមកាសែតថៃ Khaosod៕

ផ្ដល់សិទ្ធិដោយ៖ Fresh News
