Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាក្លាយទូតសុច្ឆន្ទៈ (BA) ផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅអារ៉ាប់ប៊ីសាអ៊ូឌីត

    BY Liny Chan November 13, 2025
    រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាក្លាយទូតសុច្ឆន្ទៈ (BA) ផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅអារ៉ាប់ប៊ីសាអ៊ូឌីត

    (អារ៉ាប់ប៊ីសាអ៊ូឌីត)៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗ និស្សិត ចំនួន ១០នាក់ ដែលកំពុងសិក្សា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ។

    ថ្លែងក្នុងឱកាសដ៏ស្និទ្ធិស្នាលនេះ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ពី សភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយបានស្នើប្អូនៗ មានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាព្រំដែន និងរក្សាបាននូវឯកភាពជាតិ និងសាមគ្គីភាពជាធ្លុងមួយ។

    ជាចុងក្រោយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានផ្តល់ដល់និស្សិតកម្ពុជាជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ដើម្បីចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ពិសេស Muslim Friendly Tourism ដល់មិត្តភក្តិ និងប្រជាជននៅអារ៉ាប់ប៊ីសាអ៊ូឌីត ឱ្យបានទូលំទូលាយ លើកទឹកចិត្តមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកម្ពុជាយើងផងដែរ។ លោក ហួត ហាក់ បានប្រគល់ជូននិស្សិតនូវសៀវភៅ និងឃ្លីបវីដេអូអំពីទេសចរណ៍កម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: