អ្នកនាំពាក្យចេញមកច្រានចោលជាថ្មី ចំពោះព័ត៌មានមិនពិតដែលថា «ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា» និងអំពាវនាវកុំបន្តបង្ហោះ និងចែកចាយព័ត៌មានមិនពិតនេះតទៅទៀត
(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានចេញមកច្រានចោលជាថ្មី ចំពោះការបង្ហោះព័ត៌មានមិនពិតរបស់អ្នកលេងបណ្តាញសង្គម ដែលថា «ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា»។

ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។
ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតតាមគណនីហ្វេសប៊ុកខាងលើ លោក ស៊ីន ចាន់សិរីវុត្ថា «ខ្ញុំគិតថា នេះជាយោបល់ឯកជនរបស់គាត់ [ធី សុវណ្ណថា] ផ្អែកលើព័ត៌មានមិនពិត ដែលយើងបានបកស្រាយបំភ្លឺហើយ។ មកដល់ពេលនេះយើងមិនទាន់បានទទួលលិខិតជាផ្លូវការ ពីអាជ្ញាធរមានសមត្ថកិច្ចថៃឡើយ យើងកំពុងតាមដានសភាពការណ៍នេះ»។
ជាមួយគ្នានេះ លោកស្នើដល់អ្នកលេងបណ្តាញសង្គម សូមបន្តបង្ហោះ និងចែកចាយព័ត៌មានមិនពិតនេះ នាំឱ្យមានការយល់ច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

