ព័ត៌មានជាតិ November 18, 2025

បា-ញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង, ពេលនេះកម្លាំងសមត្ថកិច្ច កំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន

Liny Chan

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។

នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស បានបញ្ជាក់មក Fresh News។ ផ្ដល់សិទ្ធិដោយ៖ Fresh News