ព័ត៌មានជាតិ November 18, 2025

BREAKING (Update): កម្លាំងសមត្ថកិច្ច តាមចាប់អ្នកទោសជនជាតិវៀតណាម បានវិញហើយ ដែលបក្ខពួកបា-ញ់រំដោះពីតុលាការខេត្តស្វាយរៀង

Liny Chan

(ស្វាយរៀង)៖ អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយបក្ខពួក ចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ Fresh News ថា កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយបក្ខពួកផ្សេងទៀត កំពុងតាមយកបន្ត។

ផ្ដល់សិទ្ធិដោយ៖ Fresh News