Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងមរណភាព! លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធ នាទសវត្ស៩០ បទលក់ស្រែចូលបា បានទទួលមណរភាព ដោយរោគាពោធ

    BY Liny Chan November 19, 2025
    ដំណឹងមរណភាព! លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធ នាទសវត្ស៩០ បទលក់ស្រែចូលបា បានទទួលមណរភាព ដោយរោគាពោធ

    (ភ្នំពេញ)៖ លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។

    លោក ខៀវ វន្នី កូនប្រុសបង្កើតរបស់លោក បានឲ្យដឹងថា ឪពុករបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមគ្រួសារក៏បញ្ជូនគាត់មកមន្ទីរកាល់ម៉ែត្រ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នងការសង្រ្គោះបន្ទាន់របស់គ្រូពេទ្យ នៅមន្ទីរកាល់ម៉ែតអស់រយៈពេលជាង១០ថ្ងៃ តែនៅមិនទាន់ធូរស្បើយក៏សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយស្ថានភាពជម្ងឺដល់ដំណាក់ចុងក្រោយក៏បញ្ជូនមកស្រុកវិញតាមរយះឡានសាមុយលុះមកដល់ខេត្តកំពង់ឆ្នាំងក៏ផុតតែម្តង។

    បច្ចុប្បន្នសពលោក ខៀវ កាថា តំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: