Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកជំនន់ វាយប្រហារប្រទេសវៀតណាមជាថ្មី បណ្ដាលឱ្យមនុស្ស ៨នាក់បាត់បង់ជី និងប៉ះពាល់ការប្រមូលផលកាហ្វេ

    BY Liny Chan November 19, 2025
    ទឹកជំនន់ វាយប្រហារប្រទេសវៀតណាមជាថ្មី បណ្ដាលឱ្យមនុស្ស ៨នាក់បាត់បង់ជី និងប៉ះពាល់ការប្រមូលផលកាហ្វេ

    (ហាណូយ)៖ គ្រោះទឹកជំនន់ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមសាជាថ្មី គិតចាប់តាំងពីថ្ងៃចុងសប្តាហ៍មុនមក បណ្តាលឱ្យមនុស្សចំនួន ៨នាក់បាត់បង់ជីវិត ខណៈ​ដែលក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ​ព្រមាន​ថា​វា​អាច​រារាំង​ដល់​ការ​ប្រមូល​ផល​ដំណាំកាហ្វេ​ដែល​កំពុង​បន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

    តាំងពីថ្ងៃសៅរ៍មុន ភ្លៀងធ្លាក់កម្រិត ១ ១០០មីលីម៉ែត្រ បានកើតឡើងនៅផ្នែកខ្លះនៃភាគកណ្តាលប្រទេសវៀតណាម។ តំបន់នេះគឺជម្រុកនៃផលិតកម្មកាហ្វេ និងជាទីដែលមានឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយរបស់វៀណាម ប៉ុន្តែតែងជួបប្រទះនឹងព្យុះ និងទឹកជំនន់។

    ក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ក្នុងខេត្ត Dak Lak និយាយថា កសិដ្ឋានកាហ្វេមួយចំនួននៅតំបន់ទំនាបនៃខេត្ត គឺមានទឹកជន់លិច ហើយភ្លៀងធ្លាក់កំពុងបន្ត និងបានធ្វើឱ្យការប្រមូលផលកាហ្វេមានភាពយឺតយាវ។

    តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះដែលរងនូវការជន់លិច កាលពីយប់មិញ។ ចំណែកខេត្ត Gia Lai ដែលនៅក្បែរនោះ សាលារៀនក៏ត្រូវបានបង្ខំចិត្តបិទទ្វារសម្រាកផងដែរ នាថ្ងៃពុធនេះ ប៉ះពាល់ដល់សិស្សចំនួន ២៦ ០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: