Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ៊ុយក្រែន គ្រោងទាមទារសំណង ៤៤ពាន់លានដុល្លារពីរុស្ស៉ី ជុំវិញការបំភាយឧស្ម័នអំឡុងពេលនៃសង្រ្គាម

    BY Liny Chan November 19, 2025
    អ៊ុយក្រែន គ្រោងទាមទារសំណង ៤៤ពាន់លានដុល្លារពីរុស្ស៉ី ជុំវិញការបំភាយឧស្ម័នអំឡុងពេលនៃសង្រ្គាម

    (BELEM, ប្រេស៉ីល)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងកៀវបានប្រាប់ Reuters ថាអ៊ុយក្រែនគ្រោងទាមទារសំណងចំនួន ៤៤ពាន់លានដុល្លារពីរុស្ស៉ី សម្រាប់ការបំផ្លិចបំផ្លាញទាក់ទងនឹងការបំភាយឧស្ម័ន អំឡុងពេលនៃសង្រ្គាមដែលកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

    លោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មអ៊ុយក្រែន គូសបញ្ជាក់ថា «មានការខូចខាតច្រើន ទៅលើទឹក ដី ព្រៃឈើ»។ នៅខាងក្រៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ក្នុងប្រទេសប្រេស៉ីល លោក Kartashov បាននិយាយទៀតថា «កាបូនឌីអុកស៉ីត និងឧស្ម័នផ្ទះកញ្ចក់ ត្រូវបានបំភាយចេញក្នុងបរិមាណច្រើន»។

    តាមអ្នកជំនាញហូឡង់ សង្រ្គាមបានបង្កើតការបញ្ចេញកាបូនឌីអុកស៉ីតបន្ថែមប្រហែល ២៣៧លានតោន ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលស្ទើរតែស្មើនឹងការបំភាយប្រចាំឆ្នាំ ចេញពីប្រទេសអៀរឡង់ បែលហ្សិក និងអូទ្រីសរួមបញ្ចូលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: