Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះទឹកជំនន់ខ្លាំងធ្ងន់ធ្ងរ ដោយប្រជាជនជិត ២លាននាក់ នៅខេត្តចំនួន១០ រងផលប៉ះពាល់ ហើយខេត្ត Songkhla ទាំងមូល ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ

BY Liny Chan November 24, 2025
ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះទឹកជំនន់ខ្លាំងធ្ងន់ធ្ងរ ដោយប្រជាជនជិត ២លាននាក់ នៅខេត្តចំនួន១០ រងផលប៉ះពាល់ ហើយខេត្ត Songkhla ទាំងមូល ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ

(បាងកក)៖ អាជ្ញាធរទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ នាថ្ងៃចន្ទនេះ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ កំពុងវាយប្រហារខ្លាំងលើខេត្តសរុបចំនួន១០ នៅភាគខាងត្បូងប្រទេស ប៉ះពាល់ដល់ប្រជាជនសរុបជិត២លាននាក់ ហើយកម្ពស់ទឹក កំពុងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងចំណោមខេត្តភាគខាងត្បូងទាំងនោះរបស់ប្រទេសថៃ ខេត្ត Songkhla បានប្រកាសដាក់ខេត្តទាំងមូល ជាតំបន់គ្រោះមហន្តរាយ ដោយអភិបាលខេត្ត បានបញ្ជាឱ្យជម្លៀសពលរដ្ឋទាំងអស់ ចេញទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីស្ថានការណ៍ទឹកជំនន់ នៅស្រុក Hat Yai ព្រមទាំងស្រុកមួយចំនួនទៀតនៃខេត្តនេះ ត្រូវបានរាយការណ៍ថា ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា ចំណែកនៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ក៏បានជួបបញ្ហាជន់លិច ដែលប៉ះពាល់ដល់ខេត្តចំនួន១១ និងមនុស្សជិតកន្លះលាននាក់ផងដែរ ប៉ុន្តែកម្ពស់ទឹកភាគច្រើន បានចាប់ផ្តើមស្រកចុះទៅវិញជាបណ្តើរៗហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: