បវរកញ្ញាថៃ Miss World 2025 អំពាវនាវឱ្យមានសន្តិភាព រវាងកម្ពុជា និងថៃ !
(បាងកក)៖ បវរកញ្ញាថៃ Miss World 2025 នាង Opal Suchata Chuangsri បានអំពាវនាវឱ្យមានសន្តិភាពរវាងកម្ពុជា និងថៃ ដោយបានជំរុញឱ្យមានការជជែកដេញដោលដ៏ក្ដៅគគុកមួយនៅលើ បណ្ដាញទំនាក់ទំនងសង្គមថៃ នៅចំពោះមុខការដុតបញ្ឆេះគំនិតជាតិនិយម និងជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

នាង Opal បានធ្វើការអំពាវនាវឱ្យរកសន្តិភាព អំឡុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅឯកម្មវិធី the Global Leadership Summit (GLS) ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។ នៅក្នុងកម្មវិធីនោះ បវរកញ្ញាថៃរូបនេះក៏បានជំរុញឱ្យផងដែរឱ្យមេដឹកនាំជ្រើសរើសសន្តិភាពជាជាងសង្រ្គាម និងគិតគូរពីមនុស្សធម៌ជាជាងសង្រ្គាម។
សារមួយនេះទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រសន្តិភាព តែរងការរិះគន់ពីប្រជាជនថៃមួយចំនួនដែលគាំទ្រយោធាថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
