ព័ត៌មានអន្តរជាតិ December 25, 2025

ក្រសួងការបរទេសឥណ្ឌា ចាត់ទុកការបំផ្លាញរូបសំណាកហិណ្ឌូនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើគ្មានការគោរព

Liny Chan

(បាងកក)៖ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។

ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ផ្ដល់សិទ្ធិដោយ៖ Fresh News