Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្រ្តីកូរ៉េម្នាក់ បានប្រើប្រាស់ ChatGPT រៀបចំផែនការឃាតកម្មលើបុរស ២នាក់

BY Liny Chan February 20, 2026
ស្រ្តីកូរ៉េម្នាក់ បានប្រើប្រាស់ ChatGPT រៀបចំផែនការឃាតកម្មលើបុរស ២នាក់

កូរ៉េខាងត្បូង៖ ស្រ្តីជាជនសង្ស័យជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានប៉ូលិសរកឃើញថា បានប្រើប្រាស់ ChatGPT ក្នុងការរៀបចំផែនការឃាតកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ ស្រ្តីជាជនសង្ស័យមាននាមត្រកូលថា Kim និងមានអាយុខ្ទង់២០ឆ្នាំ ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត គឺជាបុរស ចំនួន ២នាក់ ដែលមានអាយុខ្ទង់២០ឆ្នាំដូចគ្នា។

នៅក្នុងករណីឃាតកម្មខាងលើនេះ ស្រ្តីជាជនសង្ស័យបានយកភេសជ្ជៈដែលមានបន្ថែមនូវថ្នាំ​បេនហ្សូឌីអាហ្សេពីន (ថ្នាំសម្រាប់អ្នកមានជំងឺផ្លូវចិត្ត) ឱ្យជនរងគ្រោះផឹក ហើយជនរងគ្រោះទាំង២នាក់នោះក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃបន្ទាប់។ ប្រភពខាងលើបានបន្តថា មុនពេលធ្វើសកម្មភាពឃាតកម្មនេះ ស្រ្តីជាជនសង្ស័យបានប្រើប្រាស់ ChatGPT​ ដើម្បីសាកសួរអំពីឥទ្ធិពលរបស់ថ្នាំ និងគ្រោះថ្នាក់របស់ថ្នាំយ៉ាងលម្អិត។ យ៉ាងណាក្តី នៅក្នុងតុលាការជនសង្ស័យបានសារភាពថា គាត់ពិតជាមានចេតនារៀបចំធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើនេះមែន តែគាត់គ្មានបំណងចង់សម្លាប់ជនរងគ្រោះនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: