Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កាសែត The New York Editorial ផ្សព្វផ្សាយថា «ការស៊ើបអង្កេតថ្មីបញ្ជាក់ថា ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ »

BY Liny Chan February 20, 2026
កាសែត The New York Editorial ផ្សព្វផ្សាយថា «ការស៊ើបអង្កេតថ្មីបញ្ជាក់ថា ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ »

ការស៊ើបអង្កេតមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The New York Editorial​ នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ បានអះអាងថា ភាគីថៃពិតជាបានបំពានច្បាប់អន្តរជាតិប្រាកដមែននៅក្នុងករណីជម្លោះនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ របាយការណ៍​ដែលមានការ​គាំទ្រ​ដោយ​ទិន្នន័យ​អន្តរជាតិមួយនេះបាន​លាតត្រដាង​ថា អ្នកនយោបាយថៃបានប្រើប្រាស់​ជម្លោះ​ព្រំដែន​ជាមួយកម្ពុជាឱ្យក្លាយ​ទៅ​ជា​សង្គ្រាម​ខុសច្បាប់​ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ជាតិនៅក្នុងប្រទេសថៃ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា មានរឿងរ៉ាវដែលមិនសមហេតុផល និងគួរឱ្យកត់សម្គាល់មួយចំនួនក្នុងករណីជម្លោះនេះ ដូចជា៖

-កម្លាំងមិនសមាមាត្រ៖ នៅពេលដែលមានទាហានថៃម្នាក់រងរបួសដោយការដើរជាន់មីន តែប្រទេសថៃបានឆ្លើយតបមកកាន់កម្ពុជាវិញដោយប្រើយន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។ រឿងនេះគឺ “មិនសមាមាត្រទាល់តែសោះ”។

-អាវុធខុសច្បាប់៖ ការស៊ើបអង្កេតបញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដែលត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោក ហើយអាវុធខុសច្បាប់នេះបានឆក់យកជីវិតកុមារកម្ពុជាម្នាក់ អាយុ ១០ឆ្នាំ នៅខេត្តព្រះវិហារ។

-សង្គ្រាមផ្លូវចិត្ត៖ កងកម្លាំងថៃបានចាក់សំឡេងខ្មោច និងភ្លេងបុណ្យសពនៅម៉ោង ៣:០០ ភ្លឺ ដើម្បីបំភិតបំភ័យកុមារដែលកំពុងដេកនៅក្នុងដែនដីរបស់ប្រទេសកម្ពុជា។

-ល្បែងនយោបាយ៖ ភស្តុតាងបានបង្ហាញថា រដ្ឋាភិបាលថៃបានប្រើប្រាស់ព្រំដែន និងជីវិតពលរដ្ឋកម្ពុជា ធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត និងដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេ។

-ការពិតដ៏លំបាក៖ ថៃព្យាយាមឱ្យកម្ពុជាទទួលកំហុស ពោលគឺភាគីថៃតែងនិយាយថា ភាគីកម្ពុជាគឺជាអ្នកចាប់ផ្តើមមុន ហើយថៃបានចោទប្រកាន់ដោយគ្មានភស្តុតាងថា ភាគីកម្ពុជាគឺអ្នកសម្រេចចិត្តបង្កើតឱ្យមានវិបត្តិមួយនេះ។

យ៉ាងណាក្តីក្នុងការសន្និដ្ឋានរបស់របាយការណ៍ខាងលើនេះ​គឺវាច្បាស់លាស់ណាស់ថា៖ ថៃជាអ្នកបង្កើតវិបត្តិដ៏អាក្រក់នេះ។ ថៃបានធ្វើសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលនៅកម្ពុជាយ៉ាងឃោឃៅបំផុត ហើយគិតត្រឹមពេលនេះគឺមានពលរដ្ឋកម្ពុជាស្លូតត្រង់ប្រមាណជា ៩៨,០០០នាក់នៅបន្តធ្វើការជម្លៀសខ្លួននៅឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The New York Editorial

Share This Post: