Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសថា​ នឹងស្វែងរកវិធីផ្សេងៗដើម្បីដំឡើងពន្ធនាំចូលអាមេរិកទាំងអស់ ១០% បន្ថែមទៀត​ ក្រោយតុលាការកំពូលសម្រេចលុបចោលច្បាប់ពិសេសឆ្នាំ១៩៧៧

BY Nisaiy KP February 21, 2026
លោក ដូណាល់ ត្រាំ ប្រកាសថា​ នឹងស្វែងរកវិធីផ្សេងៗដើម្បីដំឡើងពន្ធនាំចូលអាមេរិកទាំងអស់ ១០% បន្ថែមទៀត​ ក្រោយតុលាការកំពូលសម្រេចលុបចោលច្បាប់ពិសេសឆ្នាំ១៩៧៧

អាមេរិក៖ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានប្រកាសថា នឹងដាក់ពន្ធគយលើគ្រប់ទំនិញនាំចូលសហរដ្ឋអាមេរិកទាំងអស់ក្នុងអត្រា១០% បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានឡើងដើម្បីឆ្លើយតបទៅនឹងតុលាការកំពូលអាមេរិក ដែលទើបបានសម្រេចលុបចោលច្បាប់ពិសេសឆ្នាំ១៩៩៧ (International Emergency Economic Powers Act – IEEPA) ពោលគឺជាច្បាប់ផ្តល់អំណាចឱ្យប្រធានាធិបតីអាចចាត់វិធានការបន្ទាន់ជាច្រើន​ រួមទាំងការកំណត់អត្រាពន្ធគយផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិក្នុងលក្ខខណ្ឌបន្ទាន់។

គួររំលឹកជូនថា ដោយផ្អែកលើច្បាប់ពិសេសឆ្នាំ១៩៧៧ នេះហើយ ទើបនាពេលកន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចកំណត់អត្រាពន្ធនាំទំនិញចូលអាមេរិកយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់មានការអនុម័តពីរដ្ឋសភានោះទេ។ យ៉ាងណាក្តី ថ្មីៗនេះតុលាការកំពូលអាមេរិក ដែលមានសំឡេងគាំទ្រ ៦ទល់នឹង៣ បានសម្រេចដកច្បាប់ពិសេសនេះចេញពីលោក ដូណាល់ ត្រាំ វិញ​ ក្រោយតុលាការកំពូលអាមេរិកយល់ឃើញថា ការសម្រេចកំណត់អត្រាពន្ធនាំចូលអាមេរិកភ្លាមៗរបស់លោក ដូណាល់​ ត្រាំ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកលយ៉ាងខ្លាំង។ភ្លាមៗក្រោយមានការសម្រេចនេះ លោក ដូណាល់ ត្រាំ បានប្រតិកម្មយ៉ាងខ្លាំង ហើយរិះគន់សមាជិកតុលាការកំពូលអាមេរិកមួយចំនួនថា បានរងឥទ្ធិពលពីបរទេស។ ទន្ទឹមគ្នានេះ លោក ដូណាល់ ត្រាំបាន អះអាងថា លោកនឹងស្វែករកវិធីផ្សេងទៀត ដើម្បីបន្ថែមអត្រាពន្ធនាំចូលអាមេរិកក្នុងអត្រា ១០%ទៀតទៅលើអត្រាពន្ធដែលកំពុងអនុវត្តស្រាប់ ហើយអត្រាពន្ធបន្ថែម ១០% នេះនឹងអនុវត្តគ្រប់មុខទំនិញទាំងអស់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: