Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងជំរុញស្រីលង្កា កុំឱ្យបញ្ជូនទាហាននិងអ្នកបើកបរនាវាអ៊ឺរ៉ង់ ដែលនៅមានជីវិតពីការលិចនាវាចម្បាំង ទៅកាន់ប្រទេសអ៊ឺរ៉ង់វិញ

BY Liny Chan March 7, 2026
អាមេរិកកំពុងជំរុញស្រីលង្កា កុំឱ្យបញ្ជូនទាហាននិងអ្នកបើកបរនាវាអ៊ឺរ៉ង់ ដែលនៅមានជីវិតពីការលិចនាវាចម្បាំង ទៅកាន់ប្រទេសអ៊ឺរ៉ង់វិញ

អាមេរិក៖ សហរដ្ឋអាមេរិកកំពុងជំរុញរដ្ឋាភិបាលស្រីលង្កាកុំឱ្យបញ្ជូនទាហានជើងទឹកនិងអ្នកបើកបរនាវាអ៊ឺរ៉ង់ ដែលនៅមានជីវិតក្រោយពីការលិចនាវាចម្បាំងទៅកាន់ប្រទេសអ៊ីរ៉ង់វិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែមីនា។ យ៉ាងណាក្តី គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមទាហានជើងទឹកនិងអ្នកបើកនាវាចម្បាំងអ៊ីរ៉ង់ទាំងនោះមានចំនួនប៉ុន្មាននាក់នោះទេ។

សូមរម្លឹកជូនថា កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅនេះ កងកម្លាំងអាមេរិកបានបាញ់កម្ទេចនាវាចម្បាំងរបស់អ៊ីរ៉ង់ចំនួន ២គ្រឿង គឺនាវាប្រភេទ IRIS Dena និងនាវាប្រភេទ IRIS Booshehr នៅជិតកំពង់ផែ Galle ភាគខាងត្បូងប្រទេសស្រីលង្កា។ ភ្លាមៗក្រោយមានហេតុការណ៍លិចនាវាចម្បាំងទាំងនោះ អាជ្ញាធរស្រីលង្កាបានជួយសង្គ្រោះទាហានជើងទឹកនិងអ្នកបើកបរនាវាអ៊ឺរ៉ង់បានមួយចំនួន ហើយគិតត្រឹមពេលនេះក្រុមទាហានទាំងនោះកំពុងស្ថិតនៅក្នុងប្រទេសស្រីលង្កានៅឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: