លោក ដូណាល់ ត្រាំ អះអាងថា សង្គ្រាមនៅអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការណ៍យោធារបស់អាមេរិកទៅលើប្រទេសអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែមីនា។ ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោក ដូណាល់ ត្រាំ បានអញ្ជើញទៅធ្វើសន្និសីទផ្លូវការមួយនៅក្នុងរដ្ឋ Florida។
នៅក្នុងសេចក្តីថ្លែងការ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់សង្គ្រាមនៅអ៊ឺរ៉ង់នឹងធ្វើឱ្យទីផ្សារពិភពលោកអាចត្រលប់មករកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងគំហុក ហើយបញ្ហានេះក៏បានរុញច្រានឱ្យសេវាដឹកជញ្ជូន និងទំនិញមួយចំនួនត្រូវឡើងថ្លៃផងដែរ។ យ៉ាងណាក្តី ក្រោយមានការអះអាងរបស់លោក លោក ដូណាល់ ត្រាំ ដូចខាងលើនេះ តម្លៃប្រេងឆៅនៅក្នុងថ្ងៃទី១០ ខែមីនានេះបានធ្លាក់ចុះមកវិញបន្តិច ខណៈតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំៗមួយចំនួននៅជុំវិញពិភពលោកក៏បានកើនឡើងវិញបន្តិចដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia