ព័ត៌មានអន្តរជាតិ
សំណើសុំកញ្ចប់ថវិកា ២០០ពាន់លានដុល្លារសម្រាប់សង្គ្រាមអ៊ីរ៉ង់របស់លោក Trump ប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងនៅក្នុងសភាអាមេរិក
BY Liny Chan
March 20, 2026
អាមេរិក៖ យោធាអាមេរិកបានស្នើសុំកញ្ចប់ថវិកាចំនួន ២០០ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមនៅអឺរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ យ៉ាងណាក្តី សំណើសុំថវិកានេះកំពុងមានការជំទាស់យ៉ាងខ្លាំងនៅក្នុងចំណោមសមាជិកសភាអាមេរិក ដ្បិតវាជាកញ្ចប់ថវិកាយ៉ាងច្រើនបំផុតមួយ។
សូមបញ្ជាក់ជូនថា នៅក្នុងចំណោមសមាជិកសភាដែលបានប្រឆាំងយ៉ាងដាច់ខាតចំពោះសំណើខាងលើនេះគឺមានទាំងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងកាន់អំណាចដឹកនាំសហរដ្ឋអាមេរិកផងដែរ។ ប្រភពខាងលើបានបន្តថា គ្រាន់តែរយៈ ៦ថ្ងៃនៃការធ្វើសង្គ្រាមនៅអឺរ៉ង់ អាមេរិកបានចំណាយថវិកាអស់ប្រមាណជា ១១ពាន់លានដុល្លាររួចហើយ៕

អត្ថបទ ៖ ភក្តី
ប្រភព៖ The Strait Time