អ្នកវិភាគ៖ ការដែរអាមេរិកសម្រេចបិទផ្លូវសមុទ្រទាំងអស់របស់អ៊ីរ៉ង់ នឹងបង្កឱ្យមានការសងសឹងវិញដោយកម្លាំងយោធាយ៉ាងខ្លាំងក្លា
អាមេរិក៖ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍នេះទទួលបរាជ័យ។ រឿងរ៉ាវទាំងនោះមានដូចជា តម្លៃប្រេងបានកើនឡើង ៨% ខណៈយោធាអាមេរិកបានប្រកាសបិទចក្រផ្លូវសមុទ្រទាំងអស់របស់អ៊ីរ៉ង់ និងបំផ្លាញមីនដែលអ៊ីរ៉ង់បានទម្លាក់នៅក្នុងច្រកសមុទ្រ Hormuz L1N40Q0L0 ដែលជាចំណុចស្ទះសម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០%ផងដែរ។
ជុំវិញចំណាត់ការរបស់យោធាអាមេរិកខាងលើនេះ ក្រុមអ្នកវិភាគជាច្រើននៅលើពិភពលោកលើកឡើងថា ការសម្រេចបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ពីសំណាក់យោធាអាមេរិក នឹងបង្កឱ្យមានការសងសឹកដោយប្រើកម្លាំងយោធាយ៉ាងខ្លាំងក្លាពីប្រទេសអ៊ីរ៉ង់វិញផងដែរ។ ប្រសិនបើសេណារីយ៉ូ នៃការសងសឹងដោយប្រើកម្លាំងយោធាពីសំណាក់ប្រទេសអ៊ីរ៉ង់បានកើតឡើងពិតមែន គឺសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នឹងរីកកាន់តែធំ ហើយពិភពលោកទាំងមូលក៏ត្រូវបន្តរងផលប៉ះពាល់ពីវិបត្តិខ្វះខាតប្រេងឥន្ទនៈកាន់តែយូរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកនិងអ៊ីរ៉ង់កំពុងអនុវត្តបទឈប់បាញ់ ដែលមានរយៈរហូតដល់ ២សប្តាហ៍ ខណៈគេបានមើលឃើញបទឈប់បាញ់នេះគឺមានភាពផុយស្រួយខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia