Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មេរោគដ៏កាចសាហាវ “Hantavirus” កំពុងផ្ទុះការរាតត្បាតក្នុងនាវាទេសចរណ៍មួយគ្រឿងនៅសមុទ្រអាត្លង់ទិក បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង​ ៤នាក់កំពុងធ្លាក់ខ្លួនឈឺ

BY Liny Chan May 6, 2026
មេរោគដ៏កាចសាហាវ “Hantavirus” កំពុងផ្ទុះការរាតត្បាតក្នុងនាវាទេសចរណ៍មួយគ្រឿងនៅសមុទ្រអាត្លង់ទិក បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង​ ៤នាក់កំពុងធ្លាក់ខ្លួនឈឺ

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មានករណីផ្ទុះការរាតត្បាតមេរោគដ៏កាចសាហាវមួយក្នុងនាវាទេសចរណ៍មួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ មេរោគដ៏គ្រោះថ្នាក់នោះមានឈ្មោះថា Hantavirus ហើយគិតត្រឹមពេលនេះមានអ្នកដំណើរចំនួន ៧នាក់ហើយដែលបានឆ្លងមេរោគ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងមេរោគទាំង ៧នាក់នោះទៀតសោធ គឺមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត (គូស្វាមីភរិយាជនជាតិហូឡង់ ២នាក់ និងអ្នកដំណើរជនជាតិអាឡឺម៉ង់ម្នាក់) ម្នាក់កំពុងមានអាការៈធ្ងន់ធ្ងរ និង ៣នាក់ផ្សេងទៀតកំពុងមានអាការៈកម្រិតស្រាល។ សូមបញ្ជាក់ជូនថា នាវាទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា Hondius បច្ចុប្បន្នកំពុងស្ថិតនៅលើសមុទ្រអាត្លង់ទិក ជិតប្រទេស Cape Verde។ នៅលើនាវាទេសចរណ៍មានផ្ទុកអ្នកដំណើសរុបចំនួន ១៥០នាក់ ខណៈភាគច្រើននៃអ្នកដំណើរគឺជាពលរដ្ឋអង់គ្លេស អាមេរិក និងអេស្ប៉ាញ ហើយនាវាទេសចរណ៍មួយគ្រឿងនេះបានចេញដំណើរពីប្រទេសអាហ្សង់ទីនកាលពីខែមីនាកន្លងទៅនេះ ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: