អ៊ីរ៉ង់កំពុងពិនិត្យសំណើអាមេរិកក្នុងការបញ្ចប់សង្គ្រាម បើទោះជាការទាមទារមួយចំនួននៅមិនទាន់អាចដោះស្រាយបានក៏ដោយ
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ងបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែឧសភា។ តាមការរំពឹងទុក គឺសង្គ្រាមទំនងជាអាចត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ បើទោះជាលក្ខខណ្ឌទាមទារមួយចំនួននៅមិនទាន់អាចដោះស្រាយបានដោយរលូនក៏ដោយ។
គួរកត់សម្គាល់ថា នៅក្នុងកិច្ចចរចារសន្តិភាពនាពេលកន្លងមកភាគីអាមេរិកបានទាមទារលក្ខខណ្ឌសំខាន់ៗជាច្រើន ហើយនៅក្នុងនោះគឺមានលក្ខខណ្ឌចំនួន ២ ដែលគេរំពឹងថា នឹងត្រូវបន្តដោះស្រាយឬចរចារគ្នាក្នុងរយៈពេលយូរបន្ថែម ពោលគឺការទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រហ័រមូលឱ្យប្រក្រតីដូចមុនពេលមានសង្គ្រាមឡើងវិញ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចព្រមព្រៀងថ្មីមួយរវាងអាមេរិកនិងអ៊ីរ៉ងនឹងត្រូវកើតមានឡើងនៅក្នុងរយៈពេល ២៤ម៉ោងទៀត៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia