Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ម៉ិចស៊ីកូសម្រេចបិទបញ្ចប់ឆ្នាំសិក្សាមុនពេលកំណត់ ៤០ថ្ងៃ ដោយសារបញ្ហារលកកម្តៅនិងការមកដល់នៃព្រឹត្តិការណ៍​បាល់ទាត់ World Cup ២០២៦

BY Naren May 9, 2026
ម៉ិចស៊ីកូសម្រេចបិទបញ្ចប់ឆ្នាំសិក្សាមុនពេលកំណត់ ៤០ថ្ងៃ ដោយសារបញ្ហារលកកម្តៅនិងការមកដល់នៃព្រឹត្តិការណ៍​បាល់ទាត់ World Cup ២០២៦

ម៉ិចស៊ីកូ៖ អាជ្ញាធរនៃប្រទេសម៉ិចស៊ីកូ បានប្រកាសពីគម្រោងបិទបញ្ចប់ឆ្នាំសិក្សាមុនពេលកំណត់ជាងមួយខែ ពោលគឺមុនព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ World Cup ២០២៦ ចូលមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែឧសភា។ សេចក្តីសម្រេចនេះក៏បានជំរុញឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋម៉ិចស៊ីកូជាច្រើននាក់ផងដែរ។

បើតាមលោក Mario Delgado រដ្ឋមន្ត្រីក្រសួងអប់រំម៉ិចស៊ីកូបានបញ្ជាក់ថា ផលប៉ះពាល់នៃរលកកម្តៅចំពោះសិស្សានុសិស្សក្មេងៗគឺជាហេតុផលមួយ និងបន្ថែមដោយការមកដល់នៃព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ World Cup ២០២៦ ទើបអាជ្ញាធរសម្រេចបញ្ចប់ឆ្នាំសិក្សាមុនពេលកំណត់ ៤០ថ្ងៃតែម្តង។ សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ World Cup ២០២៦ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈប្រទេសដែលជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍​នេះមានចំនួន ៣ គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: