ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសរៀបចំមេដាយកិត្តិយសថ្មី ជូនយុទ្ធជនពិការលើសមរភូមិ
BY Liny Chan
May 15, 2026
ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរៀបចំមេដាយកិត្តិយសពិសេសមួយ សម្រាប់ផ្ដល់ជូនយុទ្ធជនដែលបានពិការនៅលើសមរភូមិ។ មេដាយកិត្តិយសថ្មីនេះ នឹងត្រូវប្រគល់ជូនបន្ថែមលើ «មេដាយការពារជាតិ» ដែលមានស្រាប់។
ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃការលះបង់របស់វីរយុទ្ធជន និងដើម្បីជំរុញស្មារតីស្នេហាជាតិក្នុងការចូលរួមការពារមាតុភូមិ។ សម្ដេចធិបតីបានបញ្ជាក់ថា នេះគឺជាការតបស្នងដ៏ស័ក្តិសមចំពោះយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

ប្រភព៖ ក្រសួងព័ត៌មាន