Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា” អ្នកវិនិយោគចិនជាង 200ក្រុមហ៊ុន មានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា

    BY Liny Chan May 15, 2026
    “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា” អ្នកវិនិយោគចិនជាង 200ក្រុមហ៊ុន មានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចូលរួមវេទិការធុរកិច្ច “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា”ដោយមានការអញ្ជើញចូលរួម ដោយឯកឧត្ដម វណ្ណ វិទ្យា អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឆុងឈីង ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

    វេទិការធុរកិច្ច ដែលធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ មានការចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគចិន ជាង 200ក្រុមហ៊ុន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ជាមួយគ្នានោះក៏មានការចុះ អនុស្សារណៈយោគយល់(MOU)ជាមួយបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ផងដែរ ។

    ការរៀបចំវេទិកាធុរកិច្ចនេះឡើងគឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ គោលបំណងទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា។

    ឆ្លៀតក្នុងឱកាសនេះអ្នកឧកញ៉ា លី ឃុនថៃ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: