Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ៖ អាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ចិន ៣គ្រឿង បើកឆ្លងកាត់ច្រកសមុទ្រហ័រមូស

BY Liny Chan May 16, 2026
លោក ដូណាល់ ត្រាំ៖ អាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ចិន ៣គ្រឿង បើកឆ្លងកាត់ច្រកសមុទ្រហ័រមូស

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ចិនចំនួន ៣គ្រឿង បើកឆ្លងកាត់ច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៦ ខែឧសភា។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ Fox News លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា នៅក្នុងកប៉ាល់របស់ចិនទាំង ៣គ្រឿងនោះគឺមានផ្ទុកទៅដោយប្រេងរបស់អ៊ីរ៉ង់ទាំងអស់។

ប្រភពខាងលើបានបន្តថា ការអះអាងរបស់លោក ដូណាល់ ត្រាំ ខាងលនេះត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាញសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សព្វផ្សាយថា អ៊ីរ៉ង់បានបើកឱ្យកប៉ាល់ចំនួន ៣០គ្រឿងបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ហើយនៅក្នុងនោះក៏មានកប៉ាល់ដឹកទំនិញរបស់ចិនមួយចំនួន​ផងដែរ។សូមបញ្ជាក់ជូនថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបបញ្ចប់ដំណើរទស្សនកិច្ច ៣ថ្ងៃនៅក្នុងប្រទេសចិន ដែលជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្តមួយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: